រហ័ស គ្មានពាណិជ្ជកម្ម និងងាយស្រួលប្រើប្រាស់
ដែលតាំងនៅឬធន់នៅបានយូរ
អាយុយឺន។
អានថា៖ [យឺន]
បម្លែងរូបភាពទៅជាអត្ថបទ
ដែលឋិតនៅបានយូរ, ឋិតថេរ។
អានថា៖ [យឺន-យូ]
ជាតិមនុស្សអ្នកដែនតុងក័ង, ដែនអណ្ណាម, ដែនកូស័ងស៊ីន
យួន តុងក័ង, យួនអណ្ណាម, យួនកូស័ងស៊ីន។
ចំណាំ៖ (ពាក្យសាមញ្ញច្រើនហៅយួនតុងក័ងថា យួនហាណូយ, ហៅយួនអណ្ណាមថា យួនហ្វេ, ហៅយួនកូស័ងស៊ីនថា យួនព្រៃនគរ)។
អានថា៖ [យួន]
ស្ងាត់, ឈឹង, សូន្យឈឹង
សម្ងំចឺន។
អានថា៖ [ចឺន]
ផ្ទាំង
សំពត់មួយភឺន (ម.ប្រ.)។
អានថា៖ [ភឺន]
ធ្វើឱ្យយឺន; ឱ្យយឺនយូរ, ឱ្យឋិតថេរ
ពន្យឺនសាមគ្គី, ពន្យឺនមិត្តភាព។
អានថា៖ [ពន់-យឺន]
ជាតិមនុស្សអ្នកយោនប្រទេស, ជាតិព្រះបាទមិលិន្ទ ដែលមានតំណាលក្នុងគម្ពីរមិលិន្ទប្បញ្ហាខាងព្រះពុទ្ធសាសនា (មនុស្សជាតិក្រិក)។ ខ្មែរបុរាណហៅពួកលាវប៉ែកខាងលិចថា យោន ឬ យោនក ដែរ។
អានថា៖ [យោន]
ដែលមិនរហ័ស, មិនរួសរាន់
ដំណើរយឺត, សម្ដីយឺតៗ; ដើរយឺតៗ, ធ្វើការយឺត, និយាយយឺតៗ។
អានថា៖ [យឺត]
ដែលលូតវែងបន្តិចជាងប្រក្រតីដើម ព្រោះទាញ; ដែលលាចេញមិនរួញ
ទាញខ្សែឱ្យយឺត; យឺតសរសៃ។
អានថា៖ [យឺត]
ដែលច្រអូសមិនរហ័សរហួន
ប្រញាប់បន្តិចឡើង កុំយឺតយ៉ាវពេក!។
អានថា៖ [យឺត-យ៉ាវ]
យូរព្រោះយឺត។
អានថា៖ [យឺត-យូ]
រឿងយូរអង្វែងហើយ។
អានថា៖ [រឿង-យឺត-យ៉ាវ]
គ្រឿងដឹកនាំ, គ្រឿងនាំបន្ទុកទៅមក, គ្រឿងសម្រាប់ជិះ ដូចយ៉ាងរទេះ, រថ, ទូក ជាដើម
ជិះយាន, ទៅដោយយាន។
អានថា៖ [យាន]
យានបិទមាស; (រ.ស.) ឈ្មោះបល័្លង្កគ្រឿងសែងមួយប្រភេទ មានភ្នាក់ដៃមានបង្អែក រចនាវិចិត្រផ្សេងៗ សម្រាប់ក្សត្រិយ៍ទ្រង់គង់។
ចំណាំ៖ (ហៅក្លាយជា យានុមាស ក៏មាន)។
អានថា៖ [យាន-មាស]
(ម.ព. យានវិសេស)។
អានថា៖ [យាន-ពិ-សេស]
យានដែលប្លែកឬយាន ដែលទុកសម្រាប់ប្រើដោយឡែកម្ដងៗ។
អានថា៖ [យាន-វិ-សេស]
(ម.ព. ពាហនៈ)។
អានថា៖ [យាន-ពា-ហៈ-នៈ]
(ម.ព. ពាហនៈ)។
អានថា៖ [យាន-វា-ហៈ-នៈ]
(ម.ព. យោន)។
អានថា៖ [យោ-នៈ-កៈ]ឬ[យោ-នក់]
(ម.ព. យោនប្រទេស)។
អានថា៖ [យោ-នៈ-កៈ-ប្រ-ទេស]
ប្រទេសក្រិក; ប្រទេសលាវប៉ែកខាងលិចក៏ថា។
អានថា៖ [យោ-នៈ-ប្រ-ទេស]
កន្លែងដាក់យាន, កន្លែងសំចតយាន។
អានថា៖ [យា-ណ័ត-ឋាន]
(ម.ព. យានមាស)។
អានថា៖ [យា-នុ-មាស]
ដែលព្យួររយាន, ដែលរណែងរណោងតែរៀបរយដោយលំដាប់គ្នាមិនទាស់ភ្នែក
ផ្លែស្វាយយោនយាន, ផ្កាឈើយោនយាន។ (ព.កា.) ព្រឹក្សាផ្លែផ្កាយោនយាន លូកឈោងបេះបាន ក្សេមក្សាន្តចិន្តា។មានហ្វូងបក្សីបក្សា ហិចហើរេរា ពាសពេញដងព្រៃ។ ពាក្យរាយច្រើននិយាយថា រយោនរយាន។
អានថា៖ [យោន-យាន]
ការជម្រះ, សេចក្ដីស្អាត, បរិសុទ្ធិ; សេចក្ដីហ្មត់ហ្មង; ដំណើរមិនលាយ; សេចក្ដីពិត; សេចក្ដីត្រឹមត្រូវ
មានសុទ្ធិ។
អានថា៖ [សុត-ធិ]
សំបុត្របរិសុទ្ធិ គឺសំបុត្រប្រាប់សេចក្ដីសុចរិតរបស់អ្នកកាន់ដើរចេញចូលទៅមក; សំបុត្របើកខែត្រ។
អានថា៖ [សុត-ធិ-ប័ត]
(ម.ព. សុទ្ធិមន្ត)។
អានថា៖ [សុត-ធិ-មៈ-តី]
អ្នកដែលមានសេចក្ដីបរិសុទ្ធ។
ចំណាំ៖ (បើស្ត្រីជា សុទ្ធិមតី ឬ សុទ្ធិមន្តី)។
អានថា៖ [សុត-ធិ-ម៉ន់]
(ម.ព. សុទ្ធិមន្ត)។
អានថា៖ [សុត-ធិ-ម៉ន់-តី]
(ម.ព. សុទ្ធិមន្ត។
អានថា៖ [សុត-ធិ-ម៉ន់-តី]
(ម.ព. សុទ្ធិ) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។
អានថា៖ [សុត-ធិ—]
ទឹកសុទ្ធ; ទឹកស្អាត; ទឹកសម្រាំង, ទឹកតម្រង, សុទ្ធរស។
អានថា៖ [សុត-ធោ-ទៈ]
(ម.ព. សុទ្ធោទ)។
អានថា៖ [សុត-ធោ-ទក់]
(ម.ព. សៃយឺន)។
អានថា៖ [សាយ-យ៉ឺន]
នេសាទុបករណ៍មួយប្រភេទ សណ្ឋានស្រដៀងនឹងទ្រុងប្រស់ត្រី តែមានរាងវែងដូចទ្រូ មានប្រឹសពុះរំហូតពីលើមកក្រោម សម្រាប់ដាក់បញ្ឈរក្នុងទឹកជ្រៅ ឱ្យពួកមច្ឆាចូល (អ្នកស្រុកខ្លះ ហៅ សាយ៉ឺន)។
អានថា៖ [សៃ-យ៉ឺន]
ម្លាយៗរអឺតៗ
និយាយរដឺន គឺសម្ដីរដឺន។
អានថា៖ [រ-ដឺន]
លក្ខណៈនិងទំនាក់ទំនងតួនាទីរបស់បុរសនិងស្ត្រីដែលមាននិងត្រូវបានកំណត់ដោយភេទនិងដោយគ្រប់ទិដ្ឋភាពសង្គមហើយមិនមែនកំណត់ដោយកត្តាជីវសាស្ត្រទេ។
អានថា៖ [យេន-ឌ័រ]
ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការឆ្ងល់ខ្លាំង ឬភ័យខ្លាំង ឬក៏ព្រោះជាប់កុនជាប់ដំណើរ
ភ្នែកឡឺនឡង់; ឆ្ងល់ឡឺនឡង់, ភ័យឡឺនឡង់។
អានថា៖ [ឡឺន-ឡង់]
បោលរាយជើងស្មើៗត្រឹកៗ (ចំពោះតែសេះ)
សេះរត់យួន (បង្ហាត់តាមបែបយួន?)។
ចំណាំ៖ (ព.ផ្ទ. ដើរ, ផាយ, លុន)។
អានថា៖ [រត់-យួន]
ម្លឺតៗយឺតៗ
គោប្រឹងទាញនង្គ័លរយឺតៗ; ដង្កូវលូនរយឺតៗ។
អានថា៖ [រ-យឺត-រ-យឺត]
ដែលត្រូវអធ្យាស្រ័យត្រូវមាត់ត្រូវពាក្យគ្នា ឥតរង្កៀស
ធ្លាប់នៅរអឹករអឺននឹងគ្នារៀងមក។
អានថា៖ [រ-អឹក-រ-អឺន]
(ម.ព. យឺតមាត់)។
អានថា៖ [យឺត-មាត់-យឺត-ក]
ពាក្យបរិវាររបស់ពាក្យ រយាន ថា
រយោនរយាន ដែលរយានពេញពាស។
ចំណាំ៖ (ម.ព. យោនយាន ផង)។
អានថា៖ [រ-យោន]
ដែលយុលចុះ (ច្រើននិយាយតែអំពីផ្នត់ថ្ពាល់ដែលធ្លាក់យុល)
ថ្ពាល់ទ្រយន។
អានថា៖ [ទ្រ-យន]
ឈ្មោះរុក្ខជាតិម្យ៉ាងដែលផ្ដល់មើមសម្រាប់ប្រើជាឱសថនិងបំប៉នសុខភាព
យិនស៊ិនជាប្រភេទរុក្ខជាតិដែលលូតលាស់យឺតនិងមានអាយុវែង។
អានថា៖ [យិន-ស៊ិន]
អ្នកជិះសេះ; ទាហានសេះ។
អានថា៖ [ហៈ-យិន]
គំនូសដែលគូសគូរប្រទាក់ឆ្វាក់លើសំពត់សឬក្រដាសជាដើម ដោយសូត្រសែកគាថាអាគមផង ឬសរសេរតួអក្សរគាថាអាគមត្រង់ចន្លោះៗក្រឡាឬនៅត្រង់ជ្រុងៗរាប់ថាជារបាំងជាគ្រឿងការពារ រារាំងសត្រូវឬអន្តរាយផ្សេងៗ តាមដោយជំនឿអ្នកដែលរាប់អានទុកចិត្តថាជារបស់ស័ក្ដិសិទ្ធ
យ័ន្តក្បាល ៤, យ័ន្តក្បាល ៨, គូរយ័ន្ត, បញ្ចុះយ័ន្ត។
អានថា៖ [យ័ន]
(ម.ព. យ័ន្ត)។
អានថា៖ [យ័ន]
ដែលមានជ័យ។
អានថា៖ [វិ-ជៈ-យិន]
អ្នកស្វាធ្យាយ, អ្នករៀនទន្ទេញ។
ចំណាំ៖ (បើស្ត្រីជា ស្វាធ្យាយិនី)។
អានថា៖ [ស្វា-ធ្យា-យិន]
ឥន្ទ្រិយគឺស្បែក។
អានថា៖ [កា-យិន-ទ្រី]
អន្ទោលចាប់កំណើត, ចាប់ជាតិ
កាលព្រះអង្គយោនយកកំណើតកើតជាព្រះមហាជនក ...។
អានថា៖ [យោន-យក-កំ-ណើត]
ឈ្មោះប្រាសាទថ្មបុរាណមួយ ក្នុងកំពែងនគរធំ នៅក្នុងខែត្រសៀមរាប។
ចំណាំ៖ (ពាក្យនេះប្រហែលជាកាលពីដើមហៅថា បយ៌ង្ក "បល្ល័ង្ក, ព្រះទែន" សំ. បយ៌ង្ក; បា. បល្លង្ក ក្លាយមកជា បញ្យង្ក ប័ញ យង់ គឺប្រាសាទនុះជាទីតាំងបល័្លង្កតម្កល់ព្រះពុទ្ធរូប ឬទេវរូប ឬក៏ជាទីតម្កល់ព្រះទែនសម្រាប់ព្រះមហាក្សត្រិយ៍ ឬពុំនោះជាទីតម្កល់ស្វេតច្ឆត្រសម្រាប់រាជ្យទេដឹង?)។
អានថា៖ [បា-យ័ន]
(ព.បុ.) លេខដែលគេសរសេរចុះក្នុងយ័ន្តត្រង់កន្លែងដែលត្រូវចុះលេខ។
អានថា៖ [ឡេក-យ័ន]
ធ្វើឱ្យយឺត, ទាញឱ្យយឺត; ធ្វើឱ្យយឺតយូរ
ពន្យឺតខ្សែ; ពន្យឺតដំណើរ, ពន្យឺតការ។
អានថា៖ [ពន់-យឺត]
យឺតទាញចុះមិនលែង ឬយឺតរឿយៗ
ព្រយឺតមែកឈើ។
អានថា៖ [ព្រ-យឺត]
ដែលយឺតក្រស្ដីនិយាយ ឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ។
អានថា៖ [យឺត-មាត់]
ជួយឱ្យរួចពីទុក្ខភ័យ, ឱ្យបានរួចពីការក្រ; ជេរប្រទេចផ្ដាសា បូរបាច់ឱ្យវិនាស។
អានថា៖ [យោង-យឺត]
អាវមួយប្រភេទច្រើនមានសាច់យឺតៗ ស្ដើងឬក្រាស់ វៀលកឬមានក ដៃវែងឬដៃខ្លី ឬវៀលក្លៀក
អាវយឺតកីឡា, អាវយឺតដៃវែងកបើក។
អានថា៖ [អាវ-យឺត]
ឥន្ទ្រិយគឺវីរិយ។
អានថា៖ [វី-រិ-យិន-ទ្រី]
អ្នកនិពន្ធពីរឬច្រើននាក់រួមគ្នាតាក់តែងនិពន្ធ រៀបរៀង ឬចងក្រងស្នាដៃអ្វីមួយ
លោក ពៅ យូឡេង និងលោក អ៊ំ ឈឺន ជាសហអ្នកនិពន្ធរឿងថៅកែចិត្តចោរ។
អានថា៖ [សៈ-ហៈ-នាក់-និ-ពន់]
ក្រណាត់ជាទូទៅមានពណ៌ក្រហម ស្ដើង តូច រាងបួនជ្រុងបត់ដាក់ក្នុងហោប៉ៅបាន មានគំនូរពិសេសលាយឡំនិងមន្តគាថាសម្រាប់ឱ្យចៀសផុតពីសត្រូវឬគ្រោះកាចផ្សេងៗ។
អានថា៖ [កន់-សែង-យ័ន]
ឈ្មោះប្រាសាទឬរាជរថ កើតសម្រាប់ព្រះឥន្ទ្រ
ប្រាសាទពេជយ័ន្ត, រថពេជយ័ន្ត។
អានថា៖ [ពេ-ជៈ-យ័ន]
ដែលកើតចាកមាតាបិតាណាពុំប្រាដក
កូនមូស្យាយ័ណ។
អានថា៖ [មូ-ស្យ៉ា-យ័ន]
(ម.ព. ពេជយ័ន្ត)។
អានថា៖ [វេ-ជៈ-យ័ន]
ព្រះអាទិត្យ (ពាក្យសម្រួលតាមសម្ផស្សកាព្យ សម្រាប់ប្រើតែក្នុងកាព្យ)។
អានថា៖ [សុ-រ៉ិ-យ័ន]
អ្នកតាមហែ, អ្នកហែហម
ពួកអនុយ័ន្ត។
អានថា៖ [អៈ-នុ-យ័ន]
ទាញយឺតអូសយោងដោយពេញកម្លាំង។
អានថា៖ [ព្រ-យឺត-ព្រ-យោង]
យានជំនិះខាងផ្លូវទឹក, គ្រឿងដឹកនាំទៅមកខាងជើងទឹក។
ចំណាំ៖ (ពាក្យផ្ទុយ ថលយាន)។
អានថា៖ [ជៈ-លៈ-យាន]ឬ[ជល់-លៈ-យាន]
អន្តរាយដែលគួរខ្លាច, អន្តរាយយ៉ាងសម្បើម
កើតមានភយន្តរាយ។ (ព.កា.) ភយន្តរាយ អ្នកប្រាជ្ញទាំងឡាយ លោកពោលប្រាប់ថា កើតមានព្រោះកម្ម អំពើពាលា បណ្ដាលឱ្យជា ក្ដីទុក្ខលំបាក។
អានថា៖ [ភៈ-យ័ន-តៈ-រ៉ាយ]
សួស្ដីក្នុងវេលារសៀល, ពាក្យសម្រាប់ឱ្យពរគ្នាឬគំនាប់គ្នា ក្នុងវេលាតាំងពីថ្ងៃត្រង់ដល់ល្ងាច (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឱ្យមានសួស្ដីក្នុងវេលារសៀល!។
អានថា៖ [សា-យ័ន-សួ-ស្ដី]
ល្ងាចពេក, ល្ងាចណាស់។
អានថា៖ [អៈ-តិ-សា-យ័ន]
(ម.ព. ព្រយឺតប្រតោង)។
អានថា៖ [ប្រ-តោង-ព្រ-យឺត]
ប្រតោងយឺតទាញចុះមិនលែង ឬរឿយៗ។
អានថា៖ [ព្រ-យឺត-ប្រ-តោង]
ការច្បាំងឈ្នះសឹក, ការឈ្នះសង្គ្រាម។
អានថា៖ [សៈ-ម៉ៈ-រៈ-វិ-ជៈ-យិន]
យារស្តោក, យារខ្លាំងយោនយាន។
អានថា៖ [ទ្រ-យាន]
យានដែលធ្វើចរាចរណ៍ដោយម៉ាស៊ីន។
អានថា៖ [យាន-យន់]
ដែលសំយុងចុះយោនយាន, រតោកវែងៗ
ពួរជ្រៃសំយុងចុះរយាន។
ចំណាំ៖ (ម.ព. រយោន, រយំ ផង)។
អានថា៖ [រ-យាន]
ឧទ្យាន។ ខ្មែរប្រើជាឧទ្យាន តាមលំអានពាក្យស្រួលហៅ សេចក្ដីក៏សំដៅថា ឧយ្យាន នោះដដែល
(ព.កា.) បញ្ជាក់អត្ថន័យថា បាលីថាឧយ្យាន មានសេចក្ដីថាគេដើរ ងើយមើលឈើបណ្ដើរ តាមដំណើរគេចូលទៅ។
អានថា៖ [អ៊ុយ-យាន]
ដែលឥតភ័យនិងអន្តរាយ។
អានថា៖ [អៈ-ភៈ-យ័ន-តៈ-រ៉ាយ]
យានសម្រាប់ផ្លូវគោក (មានរទេះជាដើម)។
ចំណាំ៖ (ព.ផ្ទ. ជលយាន)។
អានថា៖ [ថៈ-ឡៈ-យាន]
កន្ត្រកខ្សែកាប; មធ្យោបាយធ្វើដំណើរដែលប្រើខ្សែកាប។
អានថា៖ [ទូ-រៈ-យាន]
យានធំ។
អានថា៖ [មៈ-ហា-យាន]
យានសម្រាប់ដឹកមនុស្សឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្ដោងឬត្រូវគេសណ្ដោង។
អានថា៖ [យាន-ជំ-និះ]
យានដឹកជញ្ជូនដែលបំពាក់ឧបករណ៍វេជ្ជសាស្រ្ត ដើម្បីសង្គ្រោះបន្ទាន់នូវអ្នកជំងឺ អ្នករបួស ជនរងគ្រោះផ្សេងៗ ឬដឹកសាកសព។
អានថា៖ [យាន-សង់-គ្រោះ]
ដែលយោនយានត្រសុំរៀបរៀងគ្នាឥតឆ្គង
ក្នុងរោងបុណ្យ គេចងកន្សោមផ្កាលាយចម្រុះស្លឹកឈើស្រស់រយំរយាន។
អានថា៖ [រ-យំ-រ-យាន]
យានហ្លួង; ខ្មែរហៅចំពោះតែព្រះសាលៀង។
អានថា៖ [រា-ជៈ-យាន]
នាវា (គ្រប់យ៉ាង)។
អានថា៖ [វា-រិ-យាន]
យានស្រួលជិះ។
អានថា៖ [សុ-ខៈ-យាន]
ដែលមានយានថោកទាបឬតូច។
អានថា៖ [ហី-នៈ-យាន]
ឈ្មោះលទ្ធិឬពួកពុទ្ធសាសនិកដែលជាគូគ្នានឹងមហាយានកើតមានឡើងដោយពួកមហាយានសន្មតហៅ, សំដៅសេចក្ដីថា"យានតូចឬមានធម៌ជាយាននាំសត្វដ៏តូច"; ហៅថេរវាទីឬទក្ខិណនិកាយក៏បាន។
ចំណាំ៖ (ម.ព. មហាយាន ផង)។
អានថា៖ [ហី-នៈ-យាន]
យានប្រសើរបំផុត។
អានថា៖ [អ័ក-គៈ-យាន]
(ម.ព. អគ្គយាន)។
អានថា៖ [អ-គ្រៈ-យាន]
យានសេះ។
អានថា៖ [អ័ស-ស្វៈ-យាន]
(ម.ព. អស្វយាន)។
អានថា៖ [អ័ស-សៈ-យាន]
ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ។
អានថា៖ [ត្រី-ច័ក-ក្រៈ-យាន]
យានមានកង់ពីរ
ជិះទោចក្រយាន, ប្រណាំងទោចក្រយាន។
អានថា៖ [ទោ-ច័ក-ក្រៈ-យាន]
យានវិទ្យាសាស្រ្តដែលបង្ហោះចូលទៅក្នុងគន្លងផែនដីនិងភពនានា ក្នុងគោលបំណងដើម្បីស្រាវជ្រាវ។
អានថា៖ [យាន-អៈ-វៈ-កាស]
អាកាសយាន។
អានថា៖ [វិ-ហង់-គៈ-យាន]
ទូក, សំពៅ, កប៉ាល់ សម្រាប់ដើរសមុទ្រ។
អានថា៖ [សៈ-ម៉ុត-ទ្រៈ-យាន]